នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋារគារសុខាភ្នំពេញ
----------------------------
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីអំពី «បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ»ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាសហប្រធានគណៈកម្មការអន្តរក្រសួង , ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ និងបានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្កែផ្កា និងសម្រេចបានលទ្ធផលតាមការរំពឹកទុក តាមរយៈការពិភាក្សាយ៉ាងផុសផុលទៅលើបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ព្រមទាំងចែករំលែកបទពិសោធន៍ និងលើកជាសំណើដំណោះស្រាយ ឬសំណូមពរ ដើម្បីធានាថា ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋអាចសម្រេចបានតាមគោលដៅដែលបានកំណត់។